Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាលត្រឹមតែអាចផ្តល់គោលការណ៍អនុគ្រោះតូចតាចមួយចំនួន ប៉ុន្តែអ្នកប្រតិបត្តិផ្ទាល់ក្នុងការកសាងធនធានមនុស្សគឺគ្រឹះស្ថានសិក្សា

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 140
សម្តេចធិបតី ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាលត្រឹមតែអាចផ្តល់គោលការណ៍អនុគ្រោះតូចតាចមួយចំនួន ប៉ុន្តែអ្នកប្រតិបត្តិផ្ទាល់ក្នុងការកសាងធនធានមនុស្សគឺគ្រឹះស្ថានសិក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាលត្រឹមតែអាចផ្តល់គោលការណ៍អនុគ្រោះតូចតាចមួយចំនួន ប៉ុន្តែអ្នកប្រតិបត្តិផ្ទាល់ក្នុងការកសាងធនធានមនុស្សគឺគ្រឹះស្ថានសិក្សា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអប់រំត្រឹមតែដាក់ចេញគោលនយោបាយ និងទិសដៅមួយចំនួន រាជរដ្ឋាភិបាលត្រឹមតែអាចផ្តល់គោលការណ៍អនុគ្រោះតូចតាចមួយចំនួនដើម្បីជួយសម្រួលជាពិសេសពេលលំបាក ប៉ុន្តែអ្នកប្រតិបត្តិផ្ទាល់ក្នុងការកសាងធនធានមនុស្សគឺគ្រឹះស្ថានសិក្សាចាប់ពីមត្តេយ្យរហូតដល់ឧត្តមសិក្សាដែលត្រូវរួមគ្នាធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលត្រឹមតែធានាប្រទេសគ្មានសង្រ្គាម ធានាការបើកច្រកឱ្យមានការរីកចម្រើននៅក្នុងវិស័យអប់រំ ធានាសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ បង្កើនសមត្ថភាព និងជីវភាពដើម្បីគាត់មានលទ្ធភាពទៅចូលរៀនសូត្របន្ថែម ប៉ុន្តែដឹកនាំប្រតិបត្តិគុណភាពគឺអាស្រ័យទៅលើគ្រឹះស្ថានផ្ទាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់» នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង