Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ប្រជាពលរដ្ឋក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រុកនាំគ្នាមកជួយជាកម្លាងក្នុងការដំឡើងអំពូលភ្លើង SOLAR ពីក្រុមហ៊ុន GANZBERG

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ សិល្បៈ 1024
ប្រជាពលរដ្ឋក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រុកនាំគ្នាមកជួយជាកម្លាងក្នុងការដំឡើងអំពូលភ្លើង SOLAR ពីក្រុមហ៊ុន GANZBERG ប្រជាពលរដ្ឋក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រុកនាំគ្នាមកជួយជាកម្លាងក្នុងការដំឡើងអំពូលភ្លើង SOLAR ពីក្រុមហ៊ុន GANZBERG

(បាត់ដំបង)៖ ក្រុមហ៊ុន GANZBERG តែងតែធ្វើកម្មវិធីសប្បុរធម៌ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចដែលយើងបានលឺ និងឃើញកន្លងមកហើយ តាមរយៈការចាក់សាំងម៉ូតូFree ចែកមួកសុវិត្ថភាព ដំឡើងអំពូលភ្លើង SOLAR ជូនប្រជាពលរដ្ឋជារឿយៗ ជាក់ស្ដែងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមការងារ GANZBERG បានបន្តដំឡើង អំពូលភ្លើង SOLAR ជូនប្រជាពលរដ្ឋថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយភូមិឃុំក្នុងតំបន់ ម្ចាស់រង្វាន់ GANZBERG ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់។

សកម្មភាពនេះដែរ ឃើញមានប្រជាពលរដ្មក្នុងតំបន់បាននាំគ្នាមកចូលរួមជួយសហការណ៌ក្នុងការដំឡើងអំពូលភ្លើង SOLAR GANZBERG ទាំងចិត្តសប្បាយរីករាយ ដែលទទួលបានឧកាសជួយអភិវឌ្ឍន៍ភូមិឃុំរបស់ពួកគាត់រស់នៅ ។ នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ពីម្នាក់ទៅម្នាក់ ដោយបានស្រែកចេញពីចិត្តថា GANZBERG ចិត្តល្អៗ អរគុណGANZBERG ហើយបាននាំគ្នាស្រែកហ៊ោ និងសរសើរមិនដាច់ពីមាត់ ពីមួយទៅមួយ មិនចេះចប់។

សម្រាប់លោក ហ៊ឹម គឹមជ្រេន ដែលជាម្ចាស់រង្វាន់ ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ក៏បានបង្ហាញអារម្មណ៍ពិតថា «ពួកគាត់ពិតជាសប្បាយចិត្ត និងអរគុណ GANZBERG ដែលបានផ្ដល់ឱកាសឱ្យពួកគាត់ បានចូលរួមកម្មវិធីសប្បុរសធម៌មួយនេះ ដើម្បីជួយដល់ប្រជាជនពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់ខ្លួន ហើយថ្ងៃនេះគាត់ក៏មានឱកាសបានចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយ GANZBERG ក្នុងការដំឡើង SOLAR ជូនបងប្អូនប្រជាពលរដ្ឋ នេះពិតជារំភើបចិត្តខ្លាំងណាស់»។

អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ ក្រុមការងារ GANZBERG ក៏បានប្រគល់រង្វាន់ជូនអតិថិជនដែលឈ្នះរង្វាន់ ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ដែលជាលោក ហ៊ឹម គឹមជ្រេន រស់នៅភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមទាំងពួកម៉ាកល្អ ១០០នាក់ ដោយក្នុងម្នាក់ទទួលបាន ថវិកា១៦៨ដុល្លារ ស្មើៗគ្នា។

រង្វាន់ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់នេះ គឺពិតជាអស្ចារ្យណាស់ គ្រាន់តែឈ្នះមួយនាក់ ឈានទៅឈ្នះដល់មួយភូមិឯងណោះ! ហើយក៏សុំសរសើរ ដល់GANZBERG ដែលតែងតែធ្វើកម្មវិធីសប្បុរសធម៌ និងកម្មវិធីប្លែកៗ ថ្មី និងអស្ចារ្យ គឺឱ្យលេខ១ ម្ម៉ង៕

អត្ថបទទាក់ទង