GANZBERG នាំគុនខ្មែរទៅបង្ហាញលើឆាក K -POP អន្តរជាតិ!
កាលពីពេលថ្មីៗនេះមានរឿងមួយដែលប្រជាពលរដ្ឋខ្មែរជាពិសេសសម្រាប់អ្នកស្នេហាវិស័យគុនខ្មែរមានការសា ទរ និងកោតសរសើរយ៉ាងខ្លាំងដល់ GANZBERG ដែលបានរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីលំដាប់ពិភពលោកកាលពីថ្ងៃទី27 ខែមករា ឆ្នាំ 2024 កន្លងទៅនេះ។
ព្រឹត្តិការណ៍ប្រគំតន្រ្តីលំដាប់ពិភពលោកមួយនេះ បានធ្វើការផ្សាយផ្ទាល់ជាពិសេសតាមរយៈ Facebook Page GANZBERG និង Bayon TV កាលពីថ្ងៃទី 14 កុម្ភៈ ដើម្បីអបអរសារទទិវាបុណ្យនៃសេចក្តីស្រលាញ់។
ជាងនេះទៅទៀត ក្នុងមហាព្រឹត្តិការណ៍នេះ GANZBERG បានអញ្ជើញ កំពូលតារាចម្រៀង K-POP របស់កូរ៉េខាងត្បូងដែលគេគ្រប់គ្នាស្គាល់ថាលោក លី យ៉ុងជេ ដែលមានឈ្មោះពិត Rain និង កញ្ញា HyunA និងកំពូលតារាចម្រៀងលំដាប់ប្រទេសផងដែរ ដូចជា លោកឧកញ៉ា ខេមរៈ សេរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា ពេជ្រ សោភា….។
អ្វីដែលជាទីមោទនៈភាពនោះគឺ GANZBERG បានបង្ហាញពាក្យ “គុនខ្មែរ” “KUN KHMER” ដើម្បីបង្ហាញថា GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។
GANZBERG តែងតែគាំទ្រ និងលើកតម្កើង “គុនខ្មែរ” “KUN KHMER” ឡើងទៅដល់កម្រិតពិភពលោក សូម្បីតែការប្រគុំតន្រ្តីលំដាប់ពិភពលោកដែល GANZBERG បានរៀបចំដែលមានតារាអន្តរជាតិលោក Rain ឡើងសម្តែងលើឆាកភ្លាមនៅលើ LED បានបង្ហាញពាក្យ “គុនខ្មែរ” “KUN KHMER” ភ្លាម សូមចូលមើលតាមរយៈ
https://youtu.be/drZij2T486w?si=1yda3SoH6g51tktT
GANZBERG ស្រលាញ់គុនខ្មែរ!
GANZBERG ចូលរួមលើស្ទួយវិស័យទេសចរណ៍!
សូមពិសាដោយការទទួលខុសត្រូវ!