ឆ្ងាញ់ណាស់ចុងខែនេះGANZBERG នឹង!!!
ភ្នំពេញ៖ GANZBERG ស្រលាញ់គុនខ្មែរ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យចំនួន៣ព្រឹត្តិការណ៍ធំៗដំណាលគ្នា នៅចុងខែនេះ ដែលមិនធ្លាប់មានពីមុខមក។ មហាព្រឹត្តិការណ៍នេះប្រមូលប្តុំទៅដោយកំពូលកីឡាករលំដាប់កំពូលនៅ ក្នុងប្រទេស ដូចជា
ព្រឹត្តិការណ៍ទី១ ដែលមានដូចជា ១. កីឡាករ ធឿន ធារ៉ា ២. រឿន សោភ័ណ្ឌ ៣. ពេជ្រ សម្បត្តិ ៤. ជ័រ ពៅ ៥. ពេជ្រ ប៊ុនសិទ្ធ និង កីឡាការនី អេ យ៉ានុត និងទទួលស្វាគមន៍កីឡាករលំដាប់កំពូលមកពីប្រទេស ជប៉ុន និងប្រទេសចិនក្នុងកម្មវិធី GANZBERG KUN KHMER ASIA CHAMPION នាថ្ងៃទី ២៥ ខែមេសា ខាងមុខនៅលើទឹកដីខណ្ឌកំបូល ។
ព្រឹត្តិការណ៍ធំទី២ GANZBERG នឹងនាំកីឡាករ ភក្តី គុនខ្មែរ ទៅអុកឡុកសង្វៀន ក្បាច់គុនជប៉ុន SAMURAI ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ក្នុងកម្មវិធី KNOCKOUT 2024 នៅថ្ងៃទី ២៧ ខែមេសាខាងមុខ។
ព្រឹត្តិការណ៍ធំទី៣ ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែមេសាខាងមុខ នៅស្ថានីយ៍ទូរទស្សន៍ PNN ដែលការប្រកួតដណ្តើមខ្សែរក្រវ៉ាត់រវាង កីឡាករជង្គង់ពិឃាត ឡុង សំណាង នឹងឡើងមកការពារខ្សែក្រវ៉ាត់កំពូលជើងឯកគុនខ្មែរលើកទី២ ជាមួយនឹងនាគប្រយុទ្ធ លន បញ្ញា ព្រមទាំងទាំងកំពូលអ្នកប្រយុទ្ធគុនខ្មែរ ៤រូបដូចជា ១. ឈឿន ល្វៃ ២. យ៉េន ឌីណា ៣. ឃឹម បូរ៉ា ៤. ហេង ប្រុសនិច។
គួបញ្ជាប់ផងដែរថា មហាព្រឺត្តិការណ៍ប្រដាល់គុនខ្មែរនេះនឹងបើកឱ្យទស្សនិកជនអ្នកស្រលាញ់គុនខ្មែរ ចូលរួមទស្សនាដោយសេរី។
GANZBERG ស្រលាញ់គុនខ្មែរ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។