Khmer First Close

GANZBERG នាំក្បាច់គុនដូនតាខ្មែរទៅអង្រួនសង្វៀននៅទ្វីបអឺរ៉ុប និងអាស៊ីឆាប់ៗនេះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1155
GANZBERG នាំក្បាច់គុនដូនតាខ្មែរទៅអង្រួនសង្វៀននៅទ្វីបអឺរ៉ុប និងអាស៊ីឆាប់ៗនេះ GANZBERG នាំក្បាច់គុនដូនតាខ្មែរទៅអង្រួនសង្វៀននៅទ្វីបអឺរ៉ុប និងអាស៊ីឆាប់ៗនេះ

GANZBERG ស្រលាញ់គុនខ្មែរ បានបន្តបេសកម្មរបស់ខ្លួនក្នុងការលើកស្ទួយគុនខ្មែរអោយកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ដោយឆាប់ៗខាងមុខនេះ GANZBERG នឹងដឹកនាំ កីឡាករ ម៉ឺន មេឃា ទៅប្រកួតតំណាងគុនខ្មែរទៅលើទឹកដីប្រទេសចិន នាថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ និងកីឡាករគុនខ្មែរជាច្រើនរូបទៀតទៅប្រកួតតំណាងគុនខ្មែរនៅទ្វីអឺរ៉ុប (ប្រទេសបារាំង) នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខផងដែរ។

ក្នុងរយះពេល១ឆ្នាំចុងក្រោយនេះGANZBERG បានចូលរួមយ៉ាងសកម្មនិងនាំមុខគេបង្អស់ក្នុងការចូលរួមលើកស្ទួយវិស័យក្បាច់គុនបុរាណខ្មែរឱ្យឈានដល់កម្រិតពិភពលោក តាមរយៈការរៀបចំមហាព្រឹត្តិការណ៍ប្រដាល់ធំៗទាំងក្នុងស្រុក និងក្រៅស្រុក ដូចជា៖

១.នាំគុនខ្មែរទៅអង្រួនសង្វៀននៅអូស្ត្រាលី (វៃដណ្តើមឡាន)

GANZBERG KUN KHMER WORLD CUP 8 MAN Tournament (វៃដណ្តើមឡាន)

២.នាំគុនខ្មែរភ្លក់រស់ជាតិជប៉ុន GANZBERG SAMURIA KUN KHMER(រង្វាន់ប្រាក់លាន)

៣.នាំគុនខ្មែរភ្លក់ក្បាច់គុនប្រវត្តិសាស្រ្តបូរាណចិន GANZBERG KUN KHMER KUNG FU(រង្វាន់ប្រាក់លាន)

៤.GANZBERG IDOL KUN KHMER (វៃដណ្តើមខ្សែក្រវ៉ាត់ និងបា្រក់លាន)

៥.GANZBERG រាជសីហ៍Kun Khmer (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន)

៦.GANZBERG SUPPER STRIKE (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន)៕

អត្ថបទទាក់ទង