Khmer First Close

GANZBERG និងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកឆាប់ៗនេះ!

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ កីឡា 1481
GANZBERG និងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកឆាប់ៗនេះ! GANZBERG និងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកឆាប់ៗនេះ!

ភ្នំពេញ៖ GAZBERG ស្រលាញ់គុនខ្មែរ GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ត្រៀមចេញមួយឈុតធំទៀតហើយនៅលើទឹកដីនៃខេត្តតាកែវនាពេលឆាប់ៗនេះ។រយះពេលប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញងាមានការបង្ហោះនៅក្នុងបណ្តារ Page ធំៗនិងល្បីៗជាច្រើនរបស់Admin ប្រដាល់ពី​ព្រឹត្តិការណ៍ដ៏ប្រដាល់គុនខ្មែរដ៏កក្រើកនាពាក់កណ្តាលខែមីនានេះ នោះគឺកម្មវិធីGANZBERG រាជសីហ៍គុនខ្មែរ (រាជសីហ៍ WORRIOR LIONS KUN KHMER)ដែលរៀបចំដោយGANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោង FULL HD TV ដែលប្រមូលប្តុំដោយកំពូលអ្នកលេងគុនខ្មែរជាច្រើនដូចជាកីឡាករ រាជសីហ៍គុនខ្មែរ ធឿន ធារ៉ា ត្រូវប៉ះប្រហារតតាំងជាមួយរាជសីហ៍កំណាចឆ្លងដែនទាំង៣ មកពីប្រទេសផ្សេងគ្នា។ ក្នុងនោះផងដែរក៏មានវត្តមានកីឡាករលំដាប់ក្រេត A ជាច្រើនរូបផងដែរ រួមមានកីឡាករ អេ អាំម៉ារីភូថង កីឡាករ រឿង សោភ័ណ្ឌ កីឡាករ រិន ដេវីត កីឡាករ ធន់ អៀងឡៃ និងកីឡាករ ផល សៀវឡុង។ មហាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណ ដីឡូតិ៍ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ GAZBERG ស្រលាញ់គុនខ្មែរ! GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!

សូមពិសារដោយការទទួលខុសត្រូវ!

អត្ថបទទាក់ទង