Khmer First Close

GANZBERG ស្រលាញ់បាល់ទះ ត្រៀមបង្ហាញអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល២០២៣-២០២៤ ឆាប់ៗនេះ……..

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ កីឡា 1284
GANZBERG ស្រលាញ់បាល់ទះ ត្រៀមបង្ហាញអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល២០២៣-២០២៤ ឆាប់ៗនេះ…….. GANZBERG ស្រលាញ់បាល់ទះ ត្រៀមបង្ហាញអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល២០២៣-២០២៤ ឆាប់ៗនេះ……..

       ក្រុមហ៊ុនGANZBERG និងសហព័ន្ធបាល់ទះកម្ពុជាចាប់ដៃគ្នាបង្កើតមហាព្រឹត្តិការណ៍ តេជោលីគ រដូវកាល ២០២៣-២០២៤ លើកនេះធ្វើអោយវិស័យបាល់ទះកាន់តែលេចធ្លោ ត្រូវបានទទួលស្គាល់ទំាងលីគថ្នាក់ជាតិនិងអន្តរជាតិ ។ ដោយវគ្គជម្រុះជុំទី២កាលពីថ្ងៃទី១៦ ខែកុម្ភៈ ២០២៤ បានរកឃើញក្រុមខ្លំាងទំាង៤ ដែលទីបំផុតក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស អាចបំបែកកំណត់ត្រា មិនអោយសមាគមបាល់ទះវិសខាឈ្នះ ៣សិតទល់នឹង០ ទៀតទេក្នុងពានរង្វាន់បាល់ទះ តេជោលីគ ក៏ប៉ុន្តែចប់ការប្រកួត សមាគមបាល់ទះវិសាខា បានយកឈ្នះទៅលើក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្នុងលទ្ធផល ៣សិតទល់នឹង២ ចំណែក២ក្រុមទៀតគឺសមាគមបាល់ទះក្រសួងមហាផ្ទៃ នឹង ក្លិបកីឡាបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ សំរាប់ក្រុមទំាង៤នេះនឹងបន្តឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែកុម្ភៈ ២០២៤ ដោយក្រុមលេខ១ត្រូវប៉ះជាមួយក្រុមលេខ៤ ក្រុមលេខ២ប៉ះគ្នាជាមួយក្រុមលេខ៣ ដែលជាវគ្គស្វិតស្វាញបំផុត ចំណែកវគ្គfinalដែលជាវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ត្រូវនិងថ្ងៃអាទិត្យ ក្រុមចាញ់ត្រូវប៉ះក្រុមចាញ់ដើម្បីយកលេខ៣ ក្រុមឈ្នះប៉ះក្រុមឈ្នះដណ្ដើមយកលេខ១ និង លេខ ២ ដែលការប្រកួតចាប់ពីម៉ោង ៣:00 នាទីរសៀលតទៅ ។

    មិនសសើរមិនបានទេដែលគ្រប់ព្រឹត្តិការណ៍ធំៗតែងតែមានវត្តមានក្រុមហ៊ុនដ៏ធំGANZBERG ចូលរួមលើកស្ទួយ ជាក់ស្ដែងការប្រកួតបាល់ទះ តេជោលីគ រដូវកាល២០២៣-២០២៤ នេះមិនត្រឹមតែកក្រើកក្នុងប្រទេសទេថែមទំាងកក្រើកលីគនៅក្រៅប្រទេសទៀត GANZBERG ស្រលាញ់បាល់ទះ GANZBERG លើកស្ទួយវិស័យបាល់ទះឡើងដល់កម្រិតពិភពលោក ។ 

    តោះត្រៀមខ្លួនជួបIdolហើយ ឬនៅ? សម្រាប់វគ្គផ្ដាច់ព្រ័ត្រជុំចុងក្រោយសប្ដាហ៍នេះ តើក្រុមមួយណាអាចទម្លុះសំណាញ់មេឃឃាក្លាយជាអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល ២០២៣-២០២៤ នេះបាន ? កុំភ្លេចចូលរួមទសន្សាអោយបានច្រើនកុះករ នឹង share ចែករំលែក ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះ ចូលរួមលើកទឹកចិត្តដល់កីឡាករ ធ្វើអោយវិស័យមួយនេះកាន់តែបោះជំហានទៅមុខ ដើម្បីឆ្ពុះទៅដណ្ដើមមេដៃស៊ីហ្គេមឆ្នាំ២០២៥ ខាងមុខនៅប្រទេសថៃ៕

អត្ថបទទាក់ទង