Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចនៅចិន ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ

ដោយ៖ Yeung Sreypoch ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ 139
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចនៅចិន ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ សម្តេចតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចនៅចិន ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ

 

(ប៉េកាំង, ចិន)៖ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃលើកទឹកដីចិន របស់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបិទបញ្ចប់ហើយ។ នៅវេលាថ្ងៃត្រង់ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ។

ដំណើរនិវត្តន៍របស់សម្តេចតេជោ មានការអញ្ជើញជូនដំណើរពីសំណាក់​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាលចិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំ​នៅប្រទេសចិនផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាថ្មីលើទឹកដីមហា​មិត្ត​ចាស់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ដំណើរទស្សនកិច្ច៣ថ្ងៃនៅ​ប្រទេស​ចិនជាមហាមិត្ត សម្តេចតេជោ ហ៊ុន សែន បានជួយសម្តែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន, ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សា​នយោ​បាយ​ប្រជាជនចិន, ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាង​ប្រជាជន​ចិន។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទសន្សនកិច្ច​សាលា​រដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងទស្សនកិច្ចនៅសាល​ពិ​ព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន។

ដំណើរទស្សនកិច្ចថ្មី ក្នុងតួនាទីថ្មីលើទឹកដីមិត្តចាស់របស់សម្តេចតេជោ មានរយៈ​ពេល​ខ្លី តែបានជាចំណែកធំធេងក្នុងការពង្រឹងបន្ថែមនូវស្មារតីជាមិត្តភាពរវាង​កម្ពុជា-ចិន ឱ្យរឹងរឹតតែរឹងមាំក្នុងការកសាងគោលបានយោបាយសហគមន៍ជោគ​វាសនា​រួមកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម ក៏ដូចជាកិច​្ចអភិវឌ្ឍន៍នៅកម្ពុជា រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលទាមទារការគាំទ្រជាចាំបាច់ពីប្រទេសចិន។

បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក៏បានជាចំណែកបញ្ជាក់​បន្ថែមពីស្មារតីរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយអ្នកបន្តវេណ គឺបន្តរក្សាយ៉ាងរឹងមាំនូវចំណងមិត្តភាពកម្ពុជា-ចិន៕

អត្ថបទទាក់ទង