Khmer First Close

តើសង្គ្រាមបានបង្កផលប៉ះពាល់អ្វីខ្លះ ដល់ធនធានមនុស្ស?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 176
តើសង្គ្រាមបានបង្កផលប៉ះពាល់អ្វីខ្លះ ដល់ធនធានមនុស្ស? តើសង្គ្រាមបានបង្កផលប៉ះពាល់អ្វីខ្លះ ដល់ធនធានមនុស្ស?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា គុណតម្លៃសន្តិភាពធំបំផុត គឺនៅពេលដែលអ្នកចាប់អារម្មណ៍ពីតម្លៃសន្តិភាព។ សុំកុំឱ្យតម្លៃសន្តិភាពនៅពេលដែលបាត់បង់ ហើយអ្នកដែលឆ្លងកាត់សង្គ្រាម គឺបានយល់ច្បាស់ពីគុណតម្លៃសន្តិភាពហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍ ករណីប្រភពហ្វេសប៊ុកនៅប្រទេសភូមាម្នាក់បង្ហាញរូបថតរណ្ណៅមួយ មានសុទ្ធតែក្មេងអាយុក្រោម ១០ឆ្នាំៗរត់ពួន ខ្លះយំ ខ្លះសូត្រធម៌ និងខ្លះទៀតស្លាប់ នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែក នៅក្នុងភូមិមួយដែលមានកម្លាំងប្រឆាំងរាជរដ្ឋាភិបាល។

សម្តេចធិបតី បានថ្លែងបន្តថា កូនខ្មែរម្នាក់ជាអ្នកនាំភ្ញៀវទេសចរណ៍បាននិយាយថា កាលស្រុកខ្មែរមានសង្គ្រាមពេលយន្តហោះទម្លាក់គ្រាប់បែក គឺគាត់រត់ទៅពួនក្នុងចូលប្រាសាទអង្គរ មិនមែនជាអ្នកទេសចរណ៍រត់ពួន សប្បាយក្នុងប្រាសាទអង្គរនោះទេ។

សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា នៅឆ្នាំ១៩៩០ជាង អ្នកមកវិនិយោគនៅសៀមរាបមុនគេ គឺលោកឧកញ៉ា សៀង ណាំ ដែលកាលនោះគេនាំគ្នាសើចគាត់ថា មកវិនិយោគអីនៅខេត្តសៀមរាប ព្រោះមិនទាន់ឈប់វៃ ឈប់បាញ់គ្នាផង។ ប៉ុន្តែឥឡូវអត់ទេ គឺមានភ្ញៀវទេសចរណ៍ឡើង-ចុះ និងហ៊ានដាក់ទុនវិនិយោគបង្កើតសណ្ឋាគារ គឺដោយសារមានសន្តិភាព និងស្ថិរភាព ហើយមានធនធានធម្មជាតិជាទុនមួយ តែបើបាត់បង់សន្តិភាព គឺជាទុននៃសង្គ្រាម ដូចនេះសូមរួមគ្នាថែរក្សា ការពារ សន្តិភាពឱ្យបានគង់វង្ស៕

អត្ថបទទាក់ទង