Khmer First Close

តើការចុះជួបកម្មករនិយោជិតដោយផ្ទាល់របស់សម្ដេចធិបតី ធ្វើឡើងក្នុងគោលបំណងអ្វី?

ដោយ៖ សម្បត្តិ កិត្យា ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ 151
តើការចុះជួបកម្មករនិយោជិតដោយផ្ទាល់របស់សម្ដេចធិបតី ធ្វើឡើងក្នុងគោលបំណងអ្វី? តើការចុះជួបកម្មករនិយោជិតដោយផ្ទាល់របស់សម្ដេចធិបតី ធ្វើឡើងក្នុងគោលបំណងអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដើម្បីលើកកម្ពស់កម្មករនិយោជិត ហើយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ក៏ត្រូវចុះធ្វើការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃចំពោះការអនុវត្តគោលនយោបាយជានិច្ចដើម្បីធានាប្រសិទ្ធភាព។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន» ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះដោយផ្ទាល់របស់សម្តេចនៅពេលនេះ គឺដើម្បីបានមើលឃើញ និងស្តាប់លឺផ្ទាល់ ជាពិសេស គឺដើម្បីធានាថា កម្មករនយោជិតទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដល់ដៃពួកគេដោយពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ ពោលគឺនៅពេលពិនិត្យសុខភាព ទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ឆ្លងទន្លេសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល កូនភ្លោះ២ ទទួលបាន ១,២លានរៀល កូនភ្លោះ៣ ទទួលបាន ១,៦ លានរៀល ជាមួយនឹងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥លានរៀលថែមទៀតផង៕

អត្ថបទទាក់ទង