Khmer First Close

តើរាជរដ្ឋាភិបាលឆ្លើយតបបែបណា ជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្នុងការផ្លាស់ប្ដូរប្រជាជនទៅធ្វើការនៅក្រៅប្រទេស?

ដោយ៖ សម្បត្តិ កិត្យា ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ 162
តើរាជរដ្ឋាភិបាលឆ្លើយតបបែបណា ជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្នុងការផ្លាស់ប្ដូរប្រជាជនទៅធ្វើការនៅក្រៅប្រទេស? តើរាជរដ្ឋាភិបាលឆ្លើយតបបែបណា ជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្នុងការផ្លាស់ប្ដូរប្រជាជនទៅធ្វើការនៅក្រៅប្រទេស?

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានលើកឡើងថា កន្លងមកមានការចោទប្រកាន់ថារាជរដ្ឋាភិបាលបានបញ្ជូនប្រជាពលរដ្ឋទៅធ្វើការនៅខាងក្រៅ។ សម្ដេចធិបតី បានបញ្ជាក់ថា ប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់ មិនមានប្រទេសណាមិនបញ្ជូនប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសនោះទេ។ សម្ដេចធិបតី ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតី បញ្ជាក់ថា ពលករខ្មែរយើងច្រើនណាស់នៅប្រទេសថៃ ហើយពលករថៃក៏មានធ្វើច្រើនណាស់នៅអ៊ីស្រាអែល ពលរដ្ឋកម្ពុជាទៅធ្វើការនៅកូរ៉េ ហើយពលរដ្ឋកូរ៉េទៅធ្វើការនៅសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបរាប់ម៉ឺននាក់ រាប់សែននាក់។

សម្ដេចធិបតី បានបន្ដថា កម្ពុជាមិនអាចឱ្យបៀវត្សស្មើនឹងអាមេរិកនោះទេ ហើយកូរ៉េក៏មិនអាចឱ្យស្មើនឹងអាមេរិកដែរ អ៊ីចឹងបានបណ្ដារប្រទេសទាំងនោះនៅតែត្រូវការកម្លាំងពលកម្ម ទៅធ្វើការងារ។ ហើយការធ្វើបែបនេះរបស់រដ្ឋាភិបាលគឺដើម្បីបើកច្រកជូនបងប្អូន។ 

សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទៅការនៅខាងក្រៅ រដ្ឋាភិបាលមិនប្រលែងចោលនោះទេ ព្រោះថាយើងបានរៀបចំឱ្យមានទីប្រឹក្សាពលករ ទូតថែទាំ និងការពារច្បាប់៕

អត្ថបទទាក់ទង