Khmer First Close

តើការចោទប្រកាន់ថា រាជរដ្ឋាភិបាល ប្រគល់កម្ពុជាឱ្យចិនគ្រប់គ្រង ជារឿងត្រឹមត្រូវដែរឬទេ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 10:32 am ព័ត៌មានជាតិ 140
តើការចោទប្រកាន់ថា រាជរដ្ឋាភិបាល ប្រគល់កម្ពុជាឱ្យចិនគ្រប់គ្រង ជារឿងត្រឹមត្រូវដែរឬទេ? តើការចោទប្រកាន់ថា រាជរដ្ឋាភិបាល ប្រគល់កម្ពុជាឱ្យចិនគ្រប់គ្រង ជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានអ្នកវិភាគក្រៅស្រុកមួយរូប បានបំភ្លៃថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជាលើកនេះ រាជរដ្ឋាភិបាល បានប្រគល់កម្ពុជាឱ្យចិនគ្រប់គ្រង ដែលការវិភាគបែបនេះ គឺជាការឆោតល្ងង់ខ្លាំងណាស់និងប្រាសចាកពីការពិតទាំងស្រុង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងចំណុចទី៣នៃសេចក្តីថ្លែង ការណ៍រួច បានគូសបញ្ជាក់ថា ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូល អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកឡើងរបស់ក្រុមជ្រុលនិយម គឺកំពុងជីកដីកប់ខ្លួនឯងទៅវិញទេ ដែលចោទថារដ្ឋាភិបាលកម្ពុជាឱ្យប្រទេសចិនគ្រប់គ្រងប្រទេសកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់សាជាថ្មីពីជំហររបស់រាជរដ្ឋាភិបាលដែលមិនប្រែប្រួលដាច់ខាត គឺកសាងទំនាក់ទំនងល្អ មិត្តភាពជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើ ពិភពលោក ដើម្បីទាញយកផលប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង