Khmer First Close

ការបញ្ឈប់ការផ្ដល់ថវិកាដល់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA ជាការរួមចំណែកលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុចអាលញុះញង់ បង្កចលាចល

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 11:40 am ព័ត៌មានជាតិ 139
ការបញ្ឈប់ការផ្ដល់ថវិកាដល់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA ជាការរួមចំណែកលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុចអាលញុះញង់ បង្កចលាចល ការបញ្ឈប់ការផ្ដល់ថវិកាដល់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA ជាការរួមចំណែកលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុចអាលញុះញង់ បង្កចលាចល

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញការកោតសរសើរនិងថ្លែងអំណរគុណចំពោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តបញ្ឈប់ការផ្ដល់ថវិកាដល់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលនេះជាការរួមចំណែកដ៏ធំក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុចអាលញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយខ្លឹមសារថា ” យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាសុីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតយ៉ាងដូច្នេះថា ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិក ចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ៕

អត្ថបទទាក់ទង