Khmer First Close

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តែបើភាគីថៃនៅបន្តឈ្លានបំពានទឹកដី គឺកម្ពុជាត្រូវតែប្រើសិទ្ធិការពារវាយបកត្រឡប់ទៅវិញភ្លាម

ដោយ៖ សម្បត្តិ កិត្យា ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ 147
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តែបើភាគីថៃនៅបន្តឈ្លានបំពានទឹកដី គឺកម្ពុជាត្រូវតែប្រើសិទ្ធិការពារវាយបកត្រឡប់ទៅវិញភ្លាម សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តែបើភាគីថៃនៅបន្តឈ្លានបំពានទឹកដី គឺកម្ពុជាត្រូវតែប្រើសិទ្ធិការពារវាយបកត្រឡប់ទៅវិញភ្លាម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍អំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយសារយោធាថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ និងយោធាថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ព្រមទាំងប្រើការគំរាមកំហែងផ្សេងៗជាច្រើនទៀត។ សម្តេចតេជោ បានថ្លែងដូចនេះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរី នៅវិមានព្រឹទ្ធសភា។

នៅក្នុងជំនួបនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា គោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនភាគីថៃ នៅតែបន្តបំពាន និងឈ្លានពានទឹកដីកម្ពុជា គឺកម្ពុជា ចាំបាច់ត្រូវប្រើសិទ្ធិការពារវាយបកត្រឡប់ទៅវិញភ្លាម។

នាឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីសឹង្ហបុរី ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម សង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង