Khmer First Close

តើសម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្វីខ្លះចំពោះរាជរដ្ឋាភិបាលបន្តវេន?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 197
តើសម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្វីខ្លះចំពោះរាជរដ្ឋាភិបាលបន្តវេន? តើសម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្វីខ្លះចំពោះរាជរដ្ឋាភិបាលបន្តវេន?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន ពោលគឺក្នុងអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា នេះបានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ហើយថែមទាំងធានានូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានសព្វថ្ងៃផងដែរ។ 

នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរមេដឹកនាំកម្ពុជា តែងតែមានភាពជ្រួលច្របល់ ចលាចល និងធ្វើឱ្យបាត់បង់ស្ថិរភាពសង្គមទៀតផង ដែលប្រការនេះ យើងមិនចង់ឃើញរឿងច្រំដែលនេះកើតឡើងនៅកម្ពុជាទៀតនោះឡើយ។ សម្តេចតេជោក៏បានសម្តែងការទុកចិត្តចំពោះអ្នកបន្តវេនផងដែរ ដែលមិនបានធ្វើឲ្យប្រទេសមានការច្របូកច្របល់នោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ហើយថែមទាំងគាំទ្រចំពោះការប្រគល់អំណាចឲ្យអ្នកបន្តវេននាពេលបច្ចុប្បន្នផងដែរ៕

អត្ថបទទាក់ទង