Khmer First Close

សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរំភើបក្រៃលែងក្រោយឃើញយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ 147
សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរំភើបក្រៃលែងក្រោយឃើញយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរំភើបក្រៃលែងក្រោយឃើញយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារដូចតទៅ៖

មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់ក៏បើកស្តាប់ការនិយាយឡាយសូរបស់លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិក អំពីពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។

មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។

ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕

អត្ថបទទាក់ទង