Khmer First Close

សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ស្របពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងឈឺចាប់ បែរជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ «តើគេស្នេហាជាតិឬក្បត់ជាតិ?»

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 157
សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ស្របពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងឈឺចាប់ បែរជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ «តើគេស្នេហាជាតិឬក្បត់ជាតិ?» សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ស្របពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងឈឺចាប់ បែរជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ «តើគេស្នេហាជាតិឬក្បត់ជាតិ?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖

បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបូរាណរាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។
តើគេជាមនុស្សឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។
ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែលមានមនុស្សតាម១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមាន
ភ្ជាប់ជាមួយ៕

អត្ថបទទាក់ទង