Khmer First Close

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 166
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ

ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារថា ក្នុងសភាពការណ៍ប្រទេសជាតិ និងប្រជាជន កំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ ពេញមួយជីវិតរបស់សម្តេចក៏មិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕

អត្ថបទទាក់ទង