Khmer First Close

ហេតុអ្វីបានជាក្រុមប្រឆាំងរិះគន់រឿងសញ្ញាបត្របណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 185
ហេតុអ្វីបានជាក្រុមប្រឆាំងរិះគន់រឿងសញ្ញាបត្របណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត? ហេតុអ្វីបានជាក្រុមប្រឆាំងរិះគន់រឿងសញ្ញាបត្របណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត?

នៅក្នុងឱកាសអញ្ជើញជាអធិបតី  «ពិធីកាត់ខ្សែបូ សម្ពោធឆ្លងអគារសិក្សានិងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រុមប្រឆាំងមួយចំនួនបានលើកយករឿងសញ្ញាបត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅធ្វើអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយ ពោលគឺដើម្បីរិះគន់មកលើសមត្ថភាពរបស់សម្តេចធិបតី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពួកប្រឆាំងបានស្ងាត់មាត់ ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសញ្ញាបត្រលើបណ្តាញសង្គម។ រីឯអ្នកដែលរករឿងសម្តេច ហ៊ុន ម៉ាណែត ថាមិនមែនជាបណ្ឌិត តាមពិតខ្លួនគេទៅវិញទេដែលមិនមែនជាបណ្ឌិត។ សម្ដេចតេជោបន្តថា បើទោះជាខ្លួនគេមានសញ្ញាបត្របណ្ឌិតក៏ដោយ ក៏គេមិនមានសិទ្ធិធ្វើអត្ថាធិប្បាយលើនិក្ខេបបទរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដែរ ព្រោះបើធ្វើដូច្នោះ វាស្មើនឹងវាយក្បាលសាស្រ្តាចារ្យ និងសាកលវិទ្យាល័យ Bristol ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «អ្នកល្ងង់នៅដឹកនាំប្រទេស ប៉ុន្តែអាអ្នកឆ្លាតរត់ចោលប្រទេស»។ 

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ គឺចង់ចម្អកទៅទណ្ឌិតក្បត់ជាតិនិងបក្ខពួក ដែលតែងតែអះអាងថាខ្លួនឯងឆ្លាត ប៉ុន្តែខ្លួនបែជាឱ្យអ្នកល្ងង់ប្រើក្បាលខ្លួនទៅវិញ ជាពិសេសការកែរដ្ឋធម្មនុញ្ញពី ២/៣ ទៅ ៥០+១ ជាដើម៕

អត្ថបទទាក់ទង