Khmer First Close

តើរយៈពេលជាង ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងកសាងសមិទ្ធផលថ្មីៗអ្វីខ្លះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ 136
តើរយៈពេលជាង ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងកសាងសមិទ្ធផលថ្មីៗអ្វីខ្លះ? តើរយៈពេលជាង ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងកសាងសមិទ្ធផលថ្មីៗអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៤០ឆ្នាំ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងនៅក្នុងអាណត្តិទី៧ ជិត២០ខែនេះ មិនបានសម្រាកនោះទេ គឺខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលផ្សេងៗ ជាច្រើន។ សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវបើកកំពង់ផែ ព្រលានយន្តហោះ និងធ្វើពិពិធកម្មទឹកកខ្វក់ បូកជាមួយការដាក់ចេញគោលនយោបាយទាក់ទាញវិនិយោគ បង្កើតឱកាសការងារ និងរៀបចំនូវការពង្រីកខ្សែរចង្វាក់ផលិតកម្មរោងចក្រផ្សេងៗ។ សម្តេចបន្តថា រាជរដ្ឋាភិបាលខិតខំទាក់ទាញពង្រីកបានជូនប្រជាពលរដ្ឋ និងដាក់ចេញគោលនយោបាយសម្រាប់ជួយដល់កសិករ និងជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាសុខភាព ជួយដល់ប្រជាពលរដ្ឋក្នុងការអប់រំសុខាភិបាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចោទជាសំណួរថា តើការខិតខំប្រឹងប្រែងធ្វើទាំងអស់នេះដើម្បីអ្វី? គឺដើម្បីជួយកសាងប្រទស តាមរយៈការកសាងសមិទ្ធផលនានាជូនដល់ប្រជាជន និងបង្កើតលក្ខណៈឱ្យប្រជាជនមានសមត្ថភាព ដើម្បីទទួលបាននូវការព្យាបាលសុខាភិបាលសុខភាពកាន់តែរឹងមាំ មានចំណេះដឹងកាន់តែប្រសើររកការងារបាន ដើម្បីចិញ្ចឹមជីវិត នេះហើយគឺជាការកសាងប្រទេសរបស់យើង៕

អត្ថបទទាក់ទង