Khmer First Close

តើផ្ការីករបស់រាជរដ្ឋាភិបាលមានន័យដូចម្តេច?

ដោយ៖ សម្បត្តិ កិត្យា ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ 138
តើផ្ការីករបស់រាជរដ្ឋាភិបាលមានន័យដូចម្តេច? តើផ្ការីករបស់រាជរដ្ឋាភិបាលមានន័យដូចម្តេច?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តចុះគ្រប់ទីកន្លែង ដើម្បីសម្ពោធសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ដែលសមិទ្ធផលទាំងនេះជាផ្ការីករបស់រាជរដ្ឋាភិបាល។

នៅក្នុងពិធី «បើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកង្វក់ក្នុងក្រុងតាខ្មៅ» នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដរាបណាយើងមានសន្តិភាព និងស្ថិរភាព កម្ពុជាមិននៅហ្នឹងថ្កល់ទេពោលគឺយើងនឹងបន្តទៅមុខរួមសមិទ្ធផលជាមួយគ្នា កសាងសមិទ្ធផលបន្ថែម មិនថាសមិទ្ធផលថ្ងៃនេះ ថ្ងៃស្អែកឬម្សិលមិញក៏ដោយ យើងនឹងខិតខំបន្តកសាងបន្តទៀត៕

អត្ថបទទាក់ទង