Khmer First Close

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ការពង្រឹងបាននូវប្រសិទ្ធភាព ការងារព័ត៌មាន និង សាធារណ មតិ គឺជាការរួមចំណែកដ៏សំខាន់ក្នុងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងការ អភិវឌ្ឍ!

ដោយ៖ សម្បត្តិ កិត្យា ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ 154
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ការពង្រឹងបាននូវប្រសិទ្ធភាព ការងារព័ត៌មាន និង សាធារណ មតិ គឺជាការរួមចំណែកដ៏សំខាន់ក្នុងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងការ អភិវឌ្ឍ! ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ការពង្រឹងបាននូវប្រសិទ្ធភាព ការងារព័ត៌មាន និង សាធារណ មតិ គឺជាការរួមចំណែកដ៏សំខាន់ក្នុងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងការ អភិវឌ្ឍ!

ថ្លែងបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅ ក្នុងយុគសម័យ ឌីជី ថល»  នៅខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែឧសភា  ឆ្នាំ២០២៥ ទន្ទឹមនឹងការលើកទឹកចិត្ត ដល់ ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងសាធារណមតិគ្រប់កំរិតឱ្យខិតខំ ប្រឹងប្រែង បំពេញ ភារកិ ច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្ម ឆ្លើយ តបឱ្យ បានទាន់ពេលវេលា ឯកឧត្តមទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកការងារ ព័ត៌មាននិ ង សា ធារណ មតិគឺជាការរួមចំណែកដ៏សំខាន់និងចាំបាច់បំផុតក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព នយោ បា យ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈ កម្មា ធិការ ជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.)  ក៏បានណែនាំដល់ មន្ត្រី ព័ត៌ មាន ទាំងអស់ រួមទាំងយុវជនបណ្តាញសង្គមក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងកា រ ប្រឆាំង ព័ត៌ មាន ក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គមដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញា សិប្ប និម្មិត AI។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង តាមដាន និងត្រួ តពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មានគ្រប់កំរិតពីថ្នាក់ខេត្ត ដល់ ឃុំ-សង្កាត់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារដែលមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាម គោលការ ណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប។

បន្ថែមពីលើនេះ មន្ត្រីព័ត៌មានទាំងអស់ ចាំបាច់ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ ជាពិសេស ត្រូវផ្តោ តការ យកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយត្រូវមានសមត្ថភាព ក្នុងការ ទាញ យកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ ក្នុង ន័យ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីបន្តថែរក្សាសុខសន្តិភាពនិ ងការ អភិវឌ្ឍ សង្គ មជាតិឱ្យកាន់តែរីកចម្រើន តាមរយៈបង្កើនការផលិតខ្លឹមសារ មាតិកា និង សកម្មភាព ការងារ ជាច្រើនរបស់រាជរដ្ឋាភិបាល ជំរុញការផ្សាយព័ត៌មានពិតបានលឿនរហ័ស និងដល់គោលដៅ»។ ទោះ យ៉ាងណា ដើម្បីសម្រេចបានជោគជ័យក្នុងការងារនេះ  ឯកឧត្តមទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បាន សង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែបង្កើនកិច្ចសហការឱ្យបានល្អរវាងមន្ត្រីទទួល បន្ទុកការងារព័ ត៌មាន នៅ មូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែក ទើបធានា បាន នូវ ភាពគ្រប់ជ្រុងជ្រោយ ក្តាប់បាននូវបញ្ហាប្រឈម និងការភារកិច្ចដែល ត្រូវអនុវត្ត ប្រកប ដោយ ជោ គ ជ័យ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ក៏មានការចូលរួមជាវាគ្មិនសំខាន់ៗមួ យ ចំនួនដែលមានបទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែងលើការងារព័ត៌មាននិង សាធារ ណ មតិ រួមមាន៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស.) និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការ ទី ស្តី ការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ឯកឧត្តម ទេព អស្នារិទ្ធ ប្រ ធាន លេខាធិការដ្ឋាន (គ.ស.ព.ស.) មន្ត្រីជំនាញការងារបច្ចេកវិទ្យារបស់លេខាធិការដ្ឋាន (គ.ស.ព.ស.) និងការធ្វើបទបង្ហាញអំពីការវិវឌ្ឍនៃបញ្ហាសប្បនិម្មិត AI នៃនាយកដ្ឋានបរិវត្ត កម្មរ ដ្ឋាភិ បា ល ឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗពីថ្នាក់ដឹក នាំដែលប្រឡូកក្នុងកិច្ច កា រព័ត៌មាននិងសាធារណមតិ  រួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍លើវិស័យព័ត៌មាន ដោ យ បានបង្ហាញនូវ គន្លឹះនៃការផ្តល់ព័ត៌មាន មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទ ការងារឆ្លើយតប ចំណេះដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), សារៈសំខាន់ ផលប៉ះពាល់ និងគ្រោះ ថ្នាក់ នៃ AI និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរស័ព្ទស្មាតហ្វូន និងការរៀបចំចងក្រង ប ណ្តាញសម្រាប់បម្រើដល់ការងារព័ត៌មានជាប្រព័ន្ធតួអង្គតែមួយផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុង ក្រប ខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភា ពការងារ  (គ.ស.ព.ស.) បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធា រណ មតិដែលមានសមាសភាពមន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ និងការចូលរួមយ៉ាង សក ម្មពីមន្ទីរព័ត៌មាន ក្នុងការដើរតួនាទីដ៏សំខាន់ជាអ្នកដឹកនាំ សម្របសម្រួលដោយផ្ទាល់ជាមួយ ក្រុម ការងា រគ្រប់ កំរិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្ត ទាំង អស់លើការងារព័ត៌មាននិងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្រប តាម គោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពល រដ្ឋ ទទួ លបាននូវព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់។

មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់ សិក្ខាកាម ដែល ជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវប្រើប្រាស់បណ្តាញសង្គម  និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌី ជីថ លថ្មីៗ ឱ្យអស់លទ្ធភាព និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាល បានបិទបញ្ចប់ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងភាតរៈបំផុត៕

អត្ថបទទាក់ទង