Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួបជុំគ្នាដើរដោយថ្មើជើង បង្ហាញពីស្មារតីជាតិនិយមដើម្បីការពារបូរណភាពទឹកដីកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 10:05 am ព័ត៌មានជាតិ 157
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួបជុំគ្នាដើរដោយថ្មើជើង បង្ហាញពីស្មារតីជាតិនិយមដើម្បីការពារបូរណភាពទឹកដីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួបជុំគ្នាដើរដោយថ្មើជើង បង្ហាញពីស្មារតីជាតិនិយមដើម្បីការពារបូរណភាពទឹកដីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើដំណើរ ដោយថ្មើរជើង«ព្យុហយាត្រាសាមគ្គីភាព» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារ បូរណភាពទឹកដីរបស់យើងប្រកបដោយស្មារតីជាតិនិយម។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើដំណើរដែលរៀបចំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជានោះដែរ ត្រូវបានកាសែតថៃចុះផ្សាយព្រោងព្រាតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនទៅបំពានអ្នកណានោះតេ ប៉ុន្តែកម្ពុជាត្រៀមលក្ខណៈគ្រប់គ្រាន់តាមគ្រប់មធ្យោបាយ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងកិត្តិយសជាតិរបស់យើង៕

 

អត្ថបទទាក់ទង