សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” បានវាយតម្លៃខ្ពស់ ចំពោះបេសកម្មរបស់នារីកាយឫទ្ធិកម្ពុជា “
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកោតសរសើរ និងវាយខ្ពស់តម្លៃចំពោះបេសកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់ប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់កាយរិទ្ធិនារីនៅក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាជិកកាយរិទ្ធនារីពិភពលោក នៅក្នុងការបណ្តុះបណ្តាលអប់រំដល់នារី ដល់កុមារី និងស្ត្រីវ័យក្មេងឱ្យក្លាយជាអ្នកនាំប្រកបដោយសមត្ថភាព និងទំនុកចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្រម៉ៃមើលឱកាស” ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋារគារសុខាខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា សូមកត់សម្គាល់ចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយរិទ្ធនារីកម្ពុជា ក្នុងការចង់ឃើញកុមារី យុវតី និងស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមធម៌ សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន៕