Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅអាទិភាព គឺពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 945
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅអាទិភាព គឺពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅអាទិភាព គឺពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានគន្លឹះនៅក្នុងអាណត្តិទី៧នេះ គឺពង្រឹងវិស័យសុខាភិបាល ដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗមួយចំនួនដែលជាបទពិសោធន៍ យកជាចំណុចគិតគូរនៅក្នុងការដាក់ចេញនូវវិធានការគន្លឹះ ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញជាយុទ្ធសាស្ត្រនូវបញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្សដែលជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ មនុស្សមានសុខភាពល្អ គឺជាទ្រព្យសកម្មរបស់ជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ៕




អត្ថបទទាក់ទង