Khmer First Close

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា និងបណ្តេញចេញពីបក្សនិងក្របខណ្ឌ ដោយសារការបង្ហោះសារមិនសមរម្យនិងបំបាក់ទឹកចិត្តកងទ័ព

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 151
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា និងបណ្តេញចេញពីបក្សនិងក្របខណ្ឌ ដោយសារការបង្ហោះសារមិនសមរម្យនិងបំបាក់ទឹកចិត្តកងទ័ព សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា និងបណ្តេញចេញពីបក្សនិងក្របខណ្ឌ ដោយសារការបង្ហោះសារមិនសមរម្យនិងបំបាក់ទឹកចិត្តកងទ័ព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖

យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។
ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។

ខ្ញុំ បានប្រាប់ទៅឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។

ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕

អត្ថបទទាក់ទង