Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យយូរអង្វែង

ដោយ៖ សម្បត្តិ កិត្យា ​​ | 18 ម៉ោងមុន ព័ត៌មានជាតិ 141
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យយូរអង្វែង អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យយូរអង្វែង

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការឯកភាពរវាងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីការពារជាតិថៃ លើការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូរទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃអាទិត្យ ទី ៣ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ចំពោះកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការទូរទៅ(GBC) ភាគីថៃបានឯកភាពជាមួយដំណើររបស់កម្ពុជាឱ្យមានវត្តមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមជាអ្នកសង្កេតការណ៍ ដែលការរៀបចំនេះ គឺជាការបន្តកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២៥ ដែលបាននាំមកការឯកភាពលើបទឈប់បាញ់ ដែលមកទល់ពេលនេះបានធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែន មានភាពល្អប្រសើរ និងស្ងប់ស្ងាត់ឡើងវិញ។

ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ការចូលពីប្រទេសជាដៃគូរួមមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន គឺឆ្លុះបញ្ជាំងឱ្យឃើញពីបំណងប្រាថ្នារួមធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយគោលដៅនាំមកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង