Khmer First Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្កោលទោសចំពោះទាហានថៃដែលបានប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋខ្មែរ និងទាមទារឱ្យអាជ្ញាធរថៃគោរពកិច្ចព្រមព្រៀមបទឈប់បាញ់

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 139
អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្កោលទោសចំពោះទាហានថៃដែលបានប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋខ្មែរ និងទាមទារឱ្យអាជ្ញាធរថៃគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្កោលទោសចំពោះទាហានថៃដែលបានប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋខ្មែរ និងទាមទារឱ្យអាជ្ញាធរថៃគោរពកិច្ចព្រមព្រៀមបទឈប់បាញ់

ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ចាប់ពីវេលាម៉ោង៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមកលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហៀរទឹកភ្នែក និងប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។

ជុំវិញអំពើហិង្សានេះផងដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ(GBC) និង(RBC) អនុស្សរណៈនៃការយោគយល់ត្រង់ចំណុចទី២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទទាក់ទង