ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំងនិងការគោរពច្បាប់អន្តរជាតិ។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនាក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពលើលក្ខខណ្ឌបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្តត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង»។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធីអនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួនដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេសនិងប្រជាជនទាំងពីរ៕
On 12 October 2025, in Kuala Lumpur, His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, attended the Four-Party Meeting among Cambodia, Thailand, Malaysia, and the United States, at the invitation of H.E. Dato’ Seri Anwar Bin Ibrahim, Prime Minister of Malaysia. The Meeting expressed the common desire to attain peace and stability between Cambodia and Thailand, as well as in the region as a whole. In this regard, it reaffirmed its firm commitment to the peaceful settlement of disputes, the non-use of force and respect for international law.
In his opening remarks, the Deputy Prime Minister expressed his sincere appreciation to Malaysia and the United States for their constructive efforts in facilitating the Four-Party Meeting. He underscored the importance of ensuring the full and effective implementation of the ceasefire terms and all agreements reached under the frameworks of the General Border Committee (GBC), the Regional Border Committee (RBC), and the Joint Boundary Commission (JBC), stressing sincerity must be demonstrated through tangible actions on the ground. He underscored that, as a country scarred by decades or even centuries of conflicts, Cambodia knows too well the devastating consequences of war. “This is precisely why we have always held peace as our most precious treasure”… ” Cambodia has consistently stood for peaceful resolution of disputes, in full conformity with international laws.
We habor no desire to take what is not ours, but at the same time we will not accept losing what is rightfully belongs to us. What we seek is a fair, just impartial, and rules-based solution – one that can ensure long-lasting peace for our peoples”, he continued.
In this connection, he highlighted several key priority tasks that both sides have agreed recently to jointly de-escalating tensions, rebuilding trust, strengthening cooperation, including the removal of heavy and destructive weapons, humanitarian demining, combating transnational crimes, managing civilian settlements in border areas, and countering false information and fake news. He reaffirmed Cambodia’s commitment to working with Thailand as permanent neighbors in fulfilling our shared responsibilities to restore normalization, peace, stability, and prosperity between the two nations and peoples.