ប្រធានអាស៊ានប្រគល់ពានរង្វាន់អាស៊ាន (ASEAN Prize) សម្រាប់ឆ្នាំ២០២៥ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា
(ម៉ាឡេស៉ី)៖ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ានប្តូរវេន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សម្រាប់ឆ្នាំ២០២៥។
លោកស្រី ដាំ ដារីនី តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់នេះដោយផ្ទាល់ ពីលោក អាន់វ៉ា អ៉ីប្រាហ៉ីមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។
ការផ្តល់ពានរង្វាន់នេះ ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់ និងស្នាដៃ របស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ក្នុងបុព្វហេតុជាតិ មាតុភូមិ និងតួនាទីរបស់ ស.ស.យ.ក. ក្នុងការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន៕








