Khmer First Close

មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ថៃ ដែលទើបទទួលបានការតែងតាំងថ្មី

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 161
មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ថៃ ដែលទើបទទួលបានការតែងតាំងថ្មី មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ថៃ ដែលទើបទទួលបានការតែងតាំងថ្មី

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទីកាលពីព្រឹកមិញនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នាទៅវិញទៅមកក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មីនេះ។ 

ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងារផ្សេងៗដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

Press Release

Unofficial Translation 

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public and both domestic and international media outlets of the following: 

On October 25, 2025, at 10:00 AM, His Excellency Lieutenant General Pov Heng, the Commander of the 4th Military Region of the Royal Cambodian Armed Forces, met with His Excellency Major General Weerayut Raksin, the Commander of the 2nd Army Area of Thailand, at the O’Smach International Checkpoint. 

The meeting served as an introduction between the Commander of the 4th Military Region of the Royal Cambodian Armed Forces and the Commander of the 2nd Army Area of Thailand, following the Thai commander’s recent appointment to the position. During the discussion, both sides agreed to strengthen practical cooperation, increase mutual trust, and improve overall relations. Both sides also committed to implementing various tasks as agreed upon by the leaders of their respective countries. According to the plan, both parties have tentatively scheduled their next meeting for October 28, 2025.

អត្ថបទទាក់ទង