Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ ជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នា ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះបានទេ

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 147
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ ជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នា ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះបានទេ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ ជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នា ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះបានទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃបានទេ ព្រោះកម្ពុជា-ថៃ ដែលជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នានឹងលើកយកហេតុផលពីការគោរពអធិបតេយ្យភាពគ្នាយកត្រូវតែរៀងៗខ្លួន។

ឆ្លើយតបទៅនឹងអ្នកចង់ឱ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសទៅដោះស្រាយជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«ឥឡូវមានអ្នកអំពាវនាវឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស កោះប្រជុំជាបន្ទាន់ទាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវហើយ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និង ទៅបារាំងមើល៍ តើគេព្រមកោះទេ ? ហើយហត្ថលេខី ទាំងឡាយគេព្រមចូលរួមទេ ? ហើយដោះរបៀបម៉េច ? បើខាងថៃគេថា យើងរំលោភដីគេ យើងថាគេរំលោភដីយើង ចឹងគេៗ គោរពអធិបតេយ្យ របស់ខ្មែរតើ ប៉ុន្តែខ្មែរ ទៅឈ្លានពានគេ អើ យើងៗថា គោរពអធិបតេយ្យ របស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើង ចោទគ្នាតែរបៀបហ្នឹង ដោះស្រាយបានទេ ? វាដោះស្រាយមិនបានទេ ? ឥឡូវដំណើរការឈានទៅរកការស្រុះស្រួលគ្នា ដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។

ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥៕ ផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង