Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចនៅថ្ងៃទី៥ ខែសីហាខាងមុខ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 26
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចនៅថ្ងៃទី៥ ខែសីហាខាងមុខ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចនៅថ្ងៃទី៥ ខែសីហាខាងមុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា នៅថ្ងៃទី៥ ខែសីហា ខាងមុខនៅពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សម្តេចអំពាវនាវឱ្យគ្រប់ទីវត្តអារាម និងកន្លែងផ្សេងៗទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា នឹងត្រូវបាញ់កាំជ្រួចបន្ថែមទៀតនៅទីកន្លែងដែលអាចធ្វើទៅបានដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តសម្រាប់ការអនុវត្តគម្រោងនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គម្រោងនេះនឹងបង្កើតឱកាសសម្រាប់រាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុង «ខួបលើកទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា» នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤៕

 

 

 

អត្ថបទទាក់ទង