Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1259
សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះ សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះ

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួនជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ដោយមិនត្រូវបន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ចនោះឡើយ ប៉ុន្តែ យើងត្រូវប្រកួតប្រជែងដើម្បីលូតលាស់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ក៏មិនចូលរួមក្នុងយុទ្ធនាការដើម្បីបំផ្លាញសេដ្ឋកិច្ចប្រទេសណាមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសណាមួយជួបបញ្ហា ដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម នោះប្រទេសដទៃក៏នឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង