Khmer First Close

លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3888
លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន លោក ថាក់ស៊ីន និងប្អូនស្រី

(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។

តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ៕

អត្ថបទទាក់ទង