Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាពជារបស់យើងទាំងអស់គ្នា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1443
សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាពជារបស់យើងទាំងអស់គ្នា សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាពជារបស់យើងទាំងអស់គ្នា

 

នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាព គឺជារបស់យើងទាំងអស់គ្នា ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលអាចការពារសន្តិភាពបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការពារសន្តិភាពឱ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អ្វីដែលប្រាកដមួយនោះ គឺប្រជាពលរដ្ឋទាំងអស់ មិនបាច់រត់លូនក្រាបដោយសង្រ្គាមនោះទេ ពោលគឺយើងមានសន្តិភាពនៅក្នុងដៃយើង៕

អត្ថបទទាក់ទង