Khmer First Close

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ (Cambodia-Thailand Peace Deal) ត្រូវបានចុះហត្ថលេខាក្រោមការចូលរួមធ្វើជាសាក្សី ពីឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 167
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ (Cambodia-Thailand Peace Deal) ត្រូវបានចុះហត្ថលេខាក្រោមការចូលរួមធ្វើជាសាក្សី ពីឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ (Cambodia-Thailand Peace Deal) ត្រូវបានចុះហត្ថលេខាក្រោមការចូលរួមធ្វើជាសាក្សី ពីឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ (Cambodia-Thailand Peace Deal) ត្រូវបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ ក្រោមវត្តមានជាសាក្សីពី ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី «លទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ» កិច្ចព្រមព្រៀងនេះ គឺជាការបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្ដីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

សេចក្ដីប្រកាសព័ត៌មានដដែលក៏បានរំលេចពីការថ្លែងអំណរគុណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះឯកឧត្តម ដូណាល់ ត្រាំ ផងដែរ ក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងការប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ឯកឧត្តម ក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជានិងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយឲ្យកិច្ចព្រមព្រៀងសន្តិភាពនេះទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ថ្នាក់ដឹកនាំអាស៊ាន ចិន និងដៃគូរអន្តរជាតិទាំងឡាយ ដែលបានផ្តល់ការគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។

បន្ថែមពីលើការប្ដេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្ដីថ្លែងការណ៍នេះ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួមនេះ៕

អត្ថបទទាក់ទង