Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 210
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចចង់ឃើញសន្និសីទស្ដីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់» នេះ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរអនុវត្តន៍ និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ និងរៀបចំឡើងដោយវិទ្យាស្ថាន CDRI ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចង់ឃើញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI ជាបន្តបន្ទាប់ និងមិនត្រឹមតែជាការសិក្សាស្រាវជ្រាវ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យភាគីទាំងអស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមដែលរំពឹងថាកើតមាននៅពេលដែលកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខផងដែរ៕



អត្ថបទទាក់ទង