Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» នៅដើមអាណត្តិទី៧ គឺជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 629
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» នៅដើមអាណត្តិទី៧ គឺជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» នៅដើមអាណត្តិទី៧ គឺជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាមួយនិងឆន្ទៈសម្រេចអោយបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព ចីរភាព និងបន្តផ្តោតជាចម្បងនូវរបៀបវារៈធានាប្រសិទ្ធិភាព សមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការប្តូរឈ្មោះក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចមកជាក្រសួងអធិការកិច្ចនៅដើមអាណត្តិទី៧ គឺបានឆ្លុះបញ្ចាំងការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព តម្លាភាព ប្រសិទ្ធិភាព គណនេយ្យភាព និងភាពទំនើប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤



អត្ថបទទាក់ទង