Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីបង្កើនផលវិជ្ជមានជូនពលរដ្ឋ រដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញនូវវិធីសាស្រ្តនានា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 549
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីបង្កើនផលវិជ្ជមានជូនពលរដ្ឋ រដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញនូវវិធីសាស្រ្តនានា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីបង្កើនផលវិជ្ជមានជូនពលរដ្ឋ រដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញនូវវិធីសាស្រ្តនានា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល ៤០ ឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដឹកនាំប្រទេសប្រកបដោយនិរន្តរភាពនិងការច្នៃប្រឌិត តាមរយៈការដាក់ចេញនូវវិធីសាស្រ្តចាំបាច់ជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលអណត្តិទី៧ នេះបានដាក់ចេញកម្មវិធីនយោបាយអាទិភាព៦ ចំណុច និងវិធានគន្លឹះចំនួន៥ ចំណុច ដោយផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ និងផលវិជ្ជមានបន្ថែមទៀតជូនប្រជាជនពលរដ្ឋ។ សម្តេចបន្ថែមថា អ្វីដែលយើងធ្វើគឺត្រូវគិតទាំងពីរ ទាំងផលវិជ្ជមានដែលត្រូវដាក់ចេញ ហើយកុំភ្លេចមើលចំណុចខ្សោយដែលយើងត្រូវដាក់វិធានការមុតស្រួចដើម្បីកែតម្រូវអោយមានភាពរលូនដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕





អត្ថបទទាក់ទង