Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ថានភាពវិបត្តិសកលជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 833
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ថានភាពវិបត្តិសកលជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ថានភាពវិបត្តិសកលជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាធ្លាប់បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ពោលគឺបានវិវត្តទៅជាសេដ្ឋកិច្ចទំនើបតាមរយៈការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ពីព្រោះនៅមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា បើទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចត្រឡប់ទៅរកអត្រាកំណើន ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨ ដែលការណ៍នេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា៕




អត្ថបទទាក់ទង