សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានក្រុមមួយដែលព្យាយាមរុញប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងរឿង CLV
នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមមួយដែលព្យាយាមរុញប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគម្រោងសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ប៉ុន្តែក្រុមនេះមានចំនួនតិចតួចបំផុតពោលគឺ០,១%តែប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានក្រុមមួយទៀតដែលតែងអះអាងថាខ្លួនដឹងគ្រប់រឿងពាក់ព័ន្ធនឹងគម្រោងសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLVនេះ ប៉ុន្តែតាមពិតគ្រាន់តែជាការលើកលែងដែលផ្ទុយពីការពិតតែប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រុមទាំងពីរនេះ តែងសហការគ្នាញុះញង់ឱ្យប្រជាពលរដ្ឋងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាល៕