Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនច្រើនគួរជាទីកត់សម្គាល់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 857
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនច្រើនគួរជាទីកត់សម្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនច្រើនគួរជាទីកត់សម្គាល់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទសន្និបាតរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ពិតជាសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងកំណត់ទិសដៅការងាររយៈពេល៥ឆ្នាំបន្តបន្ទាប់ តាមរយៈការជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍រវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាធាតុចូលដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងសុខាភិបាល បានបង្ហាញពីវឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ដែលសម្រេចបាននៅឆ្នាំ២០២៣ រួុមមាន ៖
-ការផ្តល់សេវាអប់រំ
-ការលើកកម្ពស់សុខភាព
-សេវាថែរទាំងព្យាបាល និងអន្តរាគមន៍សុខភាពសាធារណៈ
-ការកែលម្អរសេវាសុខភាពប្រចាំ
-ការរៀបចំពង្រឹងសមត្ថភាពក្នុងអង្គភាពសុខាភិបាល
-ការពង្រឹងកិច្ចការនិយ័តកម្មសុខាភិបាល
-ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដែលលេចឡើង
-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងមូលដ្ឋាន
-ការលើកកម្ពស់សុខភាពគាំពារសង្គម
-និងការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលជាដើម៕

អត្ថបទទាក់ទង