Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការកម្ចាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 537
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការកម្ចាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការកម្ចាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវគិតគូរដើម្បីធានានូវអនាគតកូនចៅជំនាន់ក្រោយៗរបស់យើង និងសម្រាប់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ដោយត្រូវរួមគ្នា គិត រួមគ្នាធ្វើ ក្នុងការកម្ចាត់បញ្ហាគ្រឿងញៀននេះឱ្យបាន ត្បិតបើយើងមិនធ្វើអ្វីសោះ នោះបញ្ហាគ្រឿងញៀននឹងរឹតតែមានភាពស្មុគស្មាញទៅថ្ងៃអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។

សម្តេចធិតបី បានថ្លែងបន្តថា កិច្ចការដែលយើងត្រូវធ្វើ គឺត្រូវប្រកបដោយចីរភាព មិនមែនធ្វើដូចការ «វែកចក» នោះទេ ព្រោះនៅពេលវែកចកចេញហើយ ចកបែរជាត្រឡប់មកព័ទ្ធយើងវិញដដែល ពោលគឺវែកមិនអស់នោះទេ។ ដូចនេះការដាក់ចេញនូវវិធានការផ្សេងៗពីមុន គឺយើងនៅបន្តធ្វើបន្ថែមទៀតនៅអាណត្តិទី៧ នេះ ដោយបញ្ចូលនូវក្របខ័ណ្ឌច្បាប់ ដោយត្រូវប្រើរយៈពេលយូរ និងភាពអំណត់ ធ្វើយ៉ាងណាកម្ចាត់ចកចេញឱ្យអស់ ឱ្យស្អាតពីបឹងរបស់យើង (សំដៅលើវិធានការច្បាប់ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន)៕





អត្ថបទទាក់ទង