Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រដៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូប ដែលតែងតែបន្តរកវិធីរិះគន់សញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 204
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រដៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូប ដែលតែងតែបន្តរកវិធីរិះគន់សញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រដៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូប ដែលតែងតែបន្តរកវិធីរិះគន់សញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូប ដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសំអាងពីអ្នកសារព័ត៌មានបរទេសមួយរូប ដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាន នោះគឺជាការមិនយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា និក្ខេបបទបណ្ឌិតដែលសម្ដេចបានសរសេរកាលពីជាង២០ឆ្នាំមុន គឺផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត១០០ប្រទេស គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវសម្រាប់គ្រប់ប្រទេសកំពុងអភិវឌ្ឍ។

គួរបញ្ជាក់ផងដែរថា កន្លងមក យើងតែងតែឃើញទណ្ឌិត សម រង្ស៊ី ដែលអះអាងខ្លួនឯងថាជាអ្នកនយោបាយជើងចាស់នោះ ធ្វើការរិះគន់ទៅលើសញ្ញាបត្រសម្តេចធិបតី ហ៊ុន ម៉ាណែត ថា ជាសញ្ញាបត្រយោគយល់ និងសញ្ញាបត្រកម្រិត២ជាដើម ដែលប្រការនេះគឺជាការមួលបង្កាច់ខុសពីការពិត៕

អត្ថបទទាក់ទង