Khmer First Close

ខេត្តព្រៃវែងនាំស្រូវចេញក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាមចំនួន ២.៦៩លានតោន រួមទាំងស្រូវឆ្លងកាត់ គិតជាទឹកប្រាក់ជាង ៥៦៤លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០២៥

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 227
ខេត្តព្រៃវែងនាំស្រូវចេញក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាមចំនួន ២.៦៩លានតោន រួមទាំងស្រូវឆ្លងកាត់ គិតជាទឹកប្រាក់ជាង ៥៦៤លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០២៥ ខេត្តព្រៃវែងនាំស្រូវចេញក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាមចំនួន ២.៦៩លានតោន រួមទាំងស្រូវឆ្លងកាត់ គិតជាទឹកប្រាក់ជាង ៥៦៤លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០២៥

(ព្រៃវែង)៖ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខេត្តព្រៃវែង បាននាំស្រូវចេញក្រៅផ្លូវការទៅលក់នៅប្រទេសវៀតណាម ចំនួន២ ៦៩៤ ៨៤៩តោន រួមទាំងស្រូវឆ្លងកាត់បានចំណូលសរុប ៥៦៤ ៩៩១ ៣៥៤ដុល្លារ។

ជាមួយគ្នានេះតម្លៃស្រូវសើមនៅស្រែជាមធ្យម ស្រូវអ៉ីអ៊ែរ ៥០៤០៤ មានតម្លៃ៦៦០រៀល ក្នុង១គីឡូក្រាម ស្រូវរអូអឹម៥៤៥១ មានតម្លៃ៦៧០រៀល ក្នុង១គីឡូក្រាម និងស្រូវក្រអូប តម្លៃ៨៥០រៀល ក្នុង១គីឡូក្រាម។

បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «ផលិតកម្មដំណាំស្រូវរដូវប្រាំងឆ្នាំ២០២៥-២០២៦ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥អនុវត្តបានលើផ្ទៃដីព្រោះសរុប ១២ ៩២៧ហិកតា (ស្ទូងគ្មាន) ស្មើនឹង ១៧.២៤%នៃផែនការ ៧៥ ០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង ២០ ៥២៤ហិកតា (គិតរយៈពេលដូចគ្នា)។ រីឯដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្អ អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប ៥ ៣១៣ហិកតា ស្មើនឹង ១០៨.៤៣% នៃផែនការ ៤ ៩០០ហិកតា។ ប្រមូលផលសរុប ៤ ៤៨០ហិកតា បរិមាណផលសរុប ៦២ ៩៣៩តោន»។

លោកបានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៥-២០២៦ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១៣២ហិកតា ស្មើនឹង១៦.៧៥% នៃផែនការ៧៩០ហិកតា។ ប្រមូលផលសរុប ៥០ហិកតា បរិមាណផលសរុប ៧៥០តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើផ្ទៃដីសរុប ២៩៩ហិកតា ស្មើនឹង៥.៨៦% នៃផែនការ ៥ ១០៥ហិកតា។

លោកបានបន្ថែមថា បរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំនួន១៦៧ ១១៧តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយស្រស់នៅច្រកជាមធ្យម ៦៧៩រៀល ក្នុង១គីឡូក្រាម ចំណូលសរុប ២៦ ៨៨៣ ៧៣៤ដុល្លារ។

សូមបញ្ជាក់ថា ស្រូវនាំទៅលក់នៅប្រទេសវៀតណាមឆ្លងកាត់តាមច្រកព្រំដែនពីរសំខាន់ គឺច្រកព្រំដែនអន្តរជាតិកោះរកាស្ថិតនៅក្នុងស្រុកពាមជរ និងច្រកអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង៕

 

អត្ថបទទាក់ទង