Khmer First Close

មន្ត្រីជាន់ខ្ពស់៖ ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ ដោយសារភាគីថៃមានការយឺតយ៉ាវ​នៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 208
មន្ត្រីជាន់ខ្ពស់៖ ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ ដោយសារភាគីថៃមានការយឺតយ៉ាវ​នៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា មន្ត្រីជាន់ខ្ពស់៖ ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ ដោយសារភាគីថៃមានការយឺតយ៉ាវ​នៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា

(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា, ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ លើការអនុវត្តបែបបទបច្ចេកទេស (Technical Instruction) ​ក្នុងការបោះបង្គោល​បណ្តោះអាសន្ន​នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ មិនមែន​ជាកំហុសរបស់ភាគីកម្ពុជាទេ។

តាមពិត ភាគីកម្ពុជាទើបបានទទួល​ដីកាបញ្ជូន​ពីស្ថានទូតថៃ​ប្រចាំ​នៅ​កម្ពុជា តាមសារអេឡិកត្រូនិក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ យោងតាមការឯកភាពគ្នា ភាគីថៃ​ត្រូវបញ្ជូន​ការអនុម័តលើបែបបទបច្ចេកទេស (Technical Instruction) មកកម្ពុជា ដើម្បីកម្ពុជាធ្វើកំណត់ទូត​ឆ្លើយតប​ទៅ​ភាគីថៃវិញ ប៉ុន្តែភាគីថៃមានការយឺតយ៉ាវ​នៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា។

ដូច្នេះការចោទប្រកាន់ថាកិច្ចប្រជុំរបស់​ក្រុម​បច្ចេកទេស​ចម្រុះ​ ​មានការពន្យារពេលមួយថ្ងៃ​ដោយសារតែ​ភាគី​កម្ពុជា ជាការមិនត្រឹមត្រូវទេ គឺភាគីថៃខ្លួនឯង​ទេ​ដែលជា​អ្នកយឺតយ៉ាវ។ កិច្ចប្រជុំបច្ចេកទេសនេះនឹង​ត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជំនួសវិញ៕

អត្ថបទទាក់ទង