Khmer First Close

តើសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបអ្វីខ្លះចំពោះចម្ងល់ថា ហេតុអ្វីរាជរដ្ឋាភិបាលមិនបាញ់តបវិញពេលថៃបាញ់ប្រហារពលរដ្ឋយ៉ាងព្រៃផ្សៃនៅភូមិព្រៃចាន់?

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 214
តើសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបអ្វីខ្លះចំពោះចម្ងល់ថា ហេតុអ្វីរាជរដ្ឋាភិបាលមិនបាញ់តបវិញពេលថៃបាញ់ប្រហារពលរដ្ឋយ៉ាងព្រៃផ្សៃនៅភូមិព្រៃចាន់? តើសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបអ្វីខ្លះចំពោះចម្ងល់ថា ហេតុអ្វីរាជរដ្ឋាភិបាលមិនបាញ់តបវិញពេលថៃបាញ់ប្រហារពលរដ្ឋយ៉ាងព្រៃផ្សៃនៅភូមិព្រៃចាន់?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយនូវចម្ងល់មហាជនជាច្រើនដែលចោទសួរថា ពេលយោធាថៃបាញ់ប្រហារលើពលរដ្ឋស៊ីវិលនៅភូមិព្រៃចាន់ ហេតុអ្វីរាជរដ្ឋាភិបាលមិនបាញ់តបវិញ? ជុំវិញរឿងនេះ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើផ្ទុះអាវុធ តើមានមនុស្សស្លាប់តែម្នាក់ និងរបួសបីនាក់នេះទេ? ប្រាកដណាស់គឺលើសពីនឹង។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ បញ្ជាក់ថា ប្រសិនបើផ្ទុះអាវុធ ថៃក៏អាចស្លាប់ ហើយអាចស្លាប់ច្រើន ឯយើងក៏ស្លាប់។ យើងមិនខ្លាចវៃទេ ប៉ុន្ដែបើវៃទៅ តើបានផលអ្វីមកវិញ?

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើយើងបាញ់តបវិញ គឺបំផ្លាញ់កិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញ់សេចក្ដីថ្លែងការណ៍សន្ដិភាព។ អ្នកដទៃអាចនិយាយបានតែនៅខាងក្រៅទេ ប៉ុន្ដែសុំសួរថា តើពួកអ្នកឯងបានថ្កោលទោស អ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់និងរងរបួសហើយឬនៅ?

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមផងដែរថា កន្លងមកក៏ឃើញមានប្រជាពលរដ្ឋបានចូលរួមទិញអាវក្រោះជូនទាហានការពារព្រំដែន ដែលនេះគឺចំណែកមួយក្នុងយុទ្ធសាស្រ្ដ «ស្ងាត់តែមិនស្ងៀម»។ ពោលគឺយើងរកវិធីសាស្រ្ដយ៉ាងណាយ៉ាងគឺការពារសុវត្ថិភាពរបស់កងទ័ព និងផ្គត់ផ្គង់កងទ័ពឱ្យបានល្អ៕

អត្ថបទទាក់ទង