Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន នាំមុខដាច់លើលោក ប្រាយុទ្ធ ក្នុងការស្ទង់មតិថ្មីមួយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី

ដោយ៖ ពៅ មនោរា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1571
កូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន នាំមុខដាច់លើលោក ប្រាយុទ្ធ ក្នុងការស្ទង់មតិថ្មីមួយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី កូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន នាំមុខដាច់លើលោក ប្រាយុទ្ធ ក្នុងការស្ទង់មតិថ្មីមួយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី

(បាងកក)៖ អ្នកនាង ផែថងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) ដែលជាកូនស្ត្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននាំមុខដាច់ លើនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា នៅក្នុងការស្ទង់មតិថ្មីមួយស្ដីពីជម្រើសកំពូលសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។

វិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល NIDA ជាអ្នកដឹកនាំការស្ទង់មតិខាងលើ បានឱ្យដឹងទៀតថាអ្នកនាង ផែថងថាន នៅតែបន្តជាជម្រើសកំពូលក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ សម្រាប់ អ្នកចូលរួមស្ទង់មតិជាង ២,០០០នាក់ ដោយអ្នកនាងទទួលបានសំឡេងគាំទ្រ ៣៨.២ភាគរយ។ អត្រាគាំទ្រនេះមានការកើនឡើង ធៀបទៅនឹងការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០២២ ដែលអ្នកនាង ទទួលបានសំឡេងគាំទ្រ ៣៤ភាគរយ។ ចំណែកឯ លោក ប្រាយុទ្ធ ចាន់អូចា វិញ ទទួលបានសំឡេងគាំទ្រ ១៥.៤ភាគរយ តែនេះជាអត្រាកើនឡើងបើធៀបទៅនឹងការស្ទង់មតិកាលពីខែធ្នូ ដោយលោកទទួលបាន ១៤ភាគរយ។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ ហើយកាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធ ផ្ទាល់ក៏បានប្រកាសដែរថាលោក បានត្រៀមក្រឹត្យមួយរួចជាស្រេច ដើម្បីរលាយសភា ដោយនៅរង់ចាំតែការអនុម័តពីព្រះមហាក្សត្រថៃប៉ុណ្ណោះ។ ក្រឹត្យដែលលោក ប្រាយុទ្ធលើកឡើងអាចនឹងចេញផ្សាយនៅថ្ងៃចន្ទស្អែកនេះ៕

អត្ថបទទាក់ទង