Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លទ្ធផលក្រៅផ្លូវការ៖ សន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ មានជាង៤៤ម៉ឺនប៉ុណ្ណោះ តិចជាងការបោះឆ្នោតឆ្នាំ២០១៨ ដែលមានរហូតដល់ជិត៦០ម៉ឺនសន្លឹកឯណោះ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3704
លទ្ធផលក្រៅផ្លូវការ៖ សន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ មានជាង៤៤ម៉ឺនប៉ុណ្ណោះ តិចជាងការបោះឆ្នោតឆ្នាំ២០១៨ ដែលមានរហូតដល់ជិត៦០ម៉ឺនសន្លឹកឯណោះ លទ្ធផលក្រៅផ្លូវការ៖ សន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ មានជាង៤៤ម៉ឺនប៉ុណ្ណោះ តិចជាងការបោះឆ្នោតឆ្នាំ២០១៨ ដែលមានរហូតដល់ជិត៦០ម៉ឺនសន្លឹកឯណោះ

(ភ្នំពេញ)៖ យោងតាមលទ្ធផលក្រៅផ្លូវការដែលបណ្តាញព័ត៌មាន ទទួលបានគិតត្រឹមម៉ោង៩៖០០នាទី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីចំនួនសន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា មានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។

សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕

អត្ថបទទាក់ទង